|
MR. SAKUN MAM, PRESIDENT OF KAMPUCHEAN BUDDHIST SOCIETY, INC. |
|
In the past 25 years, Kampuchean Buddhist Society Watt Khmer Metta has been teaching and helping the Cambodian community in Chicago by servicing all their religious needs.
In this regard, we would like to thank all the people who have supported us - without you we would not have been able to survive. We would also like to thank previous board of directors and officers, especially former presidents Mrs. Cynthia Heng, Mr. Kimhong Hun and Mr. Sovan Chan for all their hard work.
If you would like to make any comments or suggestions to help improve the welfare of our community, please call us at (571)-338-3940 or send an E-mail to kbsmetta@gmail.com
Thank You,
Sakun Mam President of KBS
_____________________________________________________________________________________________
ខ្ញុំបាទ ម៉ម សាគន្ធ ជាប្រធាននៃ សហគមន៍ ពុទ្ធសាសនា កម្ពុជា សូមស្វាគមន៍ អស់លោក លោកស្រី មិត្ដ និង ប្រិយមិត្ដ ជា ពុទ្ធសាសនិក ទាំងអស់ ដែលបានយកចិត្តទុកដាក់ ចូលមកវ៉ិបសាយរបស់វត្ដខ្មែរមេត្ដា ។
វ៉ិបសាយនេះត្រូវបានបង្កើតឡើងសម្រាប់ប្រជាជនខ្មែរគ្រប់រូប ជាពិសេស កុលបុត្រ កុលធិតាជំនាន់ក្រោយឱយ បានសិក្សាយល់ដឹង ថែមទៀតអំពី ព្រះពុទ្ធសាសនា វប្បធម៌ អរិយធម៌របស់ខ្មែរយើង។ ម្យ៉ាងវិញទៀតគឺជាបំណងនៃការ ផ្សារភ្ជាប់ចំណងមិត្ដភាពរវាង សហគមន៍ខ្មែរ ទាំងមូលលើពិភពលោក ក៏ដូចជាការបង្ហាញដល់ជនជាតិដ៏ទៃទៀតឱយ គេបានយល់ដឹង និង ស្គាល់អំពីសាសនា ប្រពៃណី ទំនៀមទំលាប់ របស់ខ្មែរយើងផង ។
ឆ្លៀតឱកាសនេះក្នុងនាមខ្ញុំបាទជាប្រធាន ព្រមទាំងគណៈកម្មាធិការទាំងអស់នៃ សហគមន៍ ពុទ្ធសាសនា កម្ពុជា សូមថ្លែងនូវ អំណរគុណដ៏ជ្រាលជ្រៅចំពោះអស់លោក លោក ស្រី ដែលបានជួយឧបត្ថម្ភគាំទ្រដល់វត្ដខ្មែរមេត្តា កន្លងមក ហើយក៏សូមថ្លែងអំណរគុណ ចំពោះគណៈកម្មាធិការគ្រប់ជំនាន់ ជាពិសេស អ្នកស្រី ស៊ិនធា ហេង លោក គឹមហុង ហ៊ុន និង លោក សុវណ្ណ ចាន់ ព្រមទាំងកម្មិកសម្មាជិក ដ៏ទៃៗទៀត ដែលបានខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ក្នុងការថែរក្សាវត្ដរបស់យើងឱយបានគង់វង្សមកដល់បច្ចុប្បន្ន ។
ដូច្នេះដើម្បីវឌ្ឍនភាព យើងខ្ញុំនឹងសុំទទួលយកនូវការរិះគន់ពីគ្រប់មជ្ឍដ្ឋាន ចំពោះការរិះគន់ទាំងឡាយណា ដែលជាការស្ថាបនា ។
សូមមេត្តាផ្ញើជាលិខិត ឬក៏ជាអ៊ីមែល មកកាន់យើងខ្ញុំនូវអាសយដ្ឋានដូចមានខាងក្រោមនេះ ។
Kampuchean Buddhist Society, Inc. 4716 North Winthrop Avenue Chicago, Illinois 60640 E-mail: kbsmetta@gmail.com Phone: (571)-338-3940
ជាទីបញ្ចប់យើងខ្ញុំសូមប្រសិទិ្ធពរជ័យ សុំឱយអស់លោក លោកស្រី បានជួបប្រទះតែ នឹងពុទ្ធពរទាំងឡាយប្រាំ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀង ឃ្លាតឡើយ ។
សូមអរគុណ!
សាគន្ធ ម៉ម ប្រធាននៃសហគមន៍ ពុទ្ធសានា កម្ពុជា __________________________________________________________________________________________________________________
If your computer
cannot read Khmer font, please download KHMER UNICODE
|